ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩៣នាក់, ជាសះស្បើយ៤៤៣នាក់, ស្លាប់ចំនួន១១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៩៣នាក់, អ្នកជំងឺចំនួន៤៤៣នាក់ជា សះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុប ចំនួន១០២,១៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៥,៨១០នាក់, ស្លាប់សរុបចំនួន២,០៧៨ នាក់៕