(ភ្នំពេញ)៖ យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើទៅកាន់ លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដែលទទួលបាន បានអោយដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ម្សិល មិញនេះ ក្រសួងមហាផ្ទៃបានព្រមានមិនចុះបញ្ជី ជូនគណបក្សបេះដូងជាតិជាគណបក្សមួយដែល បង្កើតឡើងដោយសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិ បើសិនជាគណបក្សនេះមិនកែសម្រួល លក្ខន្តិកៈរបស់ខ្លួន ឱ្យស្របតាមច្បាប់ស្តីពីគណ បក្សនយោបាយ ហើយផ្ញើជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេល១៥ថ្ងៃ។
ក្នុងលិខិតសម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបមកលោកថា ក្រសួងមហាផ្ទៃបានធ្វើការរំលឹក ចំនួន២(ពីរ)លើករួចមកហើយ ចំពោះ “គណបក្សបេះដូងជាតិ” ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈ គណបក្សតាមលិខិតដូច ចុះក្នុងយោងខាងលើ។ ប៉ុន្តែគណបក្សនេះ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិត ជូនដំណឹងរបស់ក្រ សួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្រប តាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
សម្តេចបានបញ្ជាក់បន្ថែមថា៖ «ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សបេះដូងជាតិធ្វើការកែសម្រួល ខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស ឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើ ជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥ (ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។
ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឺងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះ ឈ្មោះ គណបក្សបេះដូងជាតិ ក្នុងបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ»៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងមហាផ្ទៃ៖