(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្ត ចង្កូតស្តាំដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។
ការអះអាងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្នីសីទសារព័ត៌មាន ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធ វីដេអូអនឡាញ។
បណ្ឌិត គុណ ញឹម បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្ត គ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជា ធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាប បាន នឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។ មានន័យថា ក្រោយឱសានវាទពេលវេលា ដែល អនុញ្ញាតបើកឲ្យម្ចាស់រថយន្ត ឬយានយន្តមិនទាន់មានពន្ធនាំចូលនេះ ស្មគ្រចិត្តចូលមកបង់ពន្ធអាករ នេះ គឺត្រឹមចុងខែមិថុនា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅយើងអនុវត្តវិធានការ យុទ្ធនាការដូចធម្មតាវិញ»។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តវិធានការប្រមូលពន្ធ លើយាន យន្តគ្មានពន្ធ និងអាករនាំចូលនេះ ដើម្បីស្វែងរកប្រភពចំណូលបន្ថែមទៀត សម្រាប់សម្រាលបន្ទុក ចំណាយថវិកាជាតិ ដែលចេះតែកើនឡើង។ ជាមួយគ្នានេះ រយៈពេលចុងក្រោយនេះ និន្នាការ ការនាំចូលរថយន្តគេចពន្ធ មានការកើនឡើងក្នុង១ថ្ងៃៗមានចន្លោះពី៨-១០គ្រឿង ពិសេសការរត់ ពន្ធតាមច្រករបៀងនៅតាមព្រំដែនថៃ ដែលមានរហូតដលជាង២០០ច្រក ដែលពិបាកក្នុងការ បង្ក្រាប។
ឯកឧត្តម បណ្ឌិតបានអះអាងថា ការបង្ក្រាបរថយន្តគេចពន្ធ រថយន្តចង្កួតស្តាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុវត្តដូចភ្លៀងរលឹមដោយរថយន្តខ្លះម្ចាស់យានយន្ត បានចូលខ្លួនបង់ពន្ធ និងខ្លះទៀតមិនបានចូលបង់ពន្ធនោះទេ ដោយទុករថយន្តចោលខ្ទង់១ពាន់គ្រឿង។ ចំពោះរថយន្តដែលមិនមានម្ចាស់ចូលខ្លួនមកនោះ ក្នុងរយៈពេលណាមួយនោះ ត្រូវបានដាក់ទុកជា ប្រភេទទំនិញមិនទាមទារ ដែលនឹងដាក់លក់ឡៃឡុង យកថវិកាសម្រាប់ថវិកាជាតិ។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត គុណ ញឹម បានសង្ឃឹម និងជឿជាក់ថា ម្ចាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ស្មគ្រចិត្តមកបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល ឲ្យបានទាន់ពេល វេលា ក្នុងឱកាសដែលផ្តល់ការអនុគ្រោះពន្ធ១០ភាគរយ ខណៈដែលសមត្ថកិច្ចក៏សម្រេចផ្អាក សម្មភាពបង្ក្រាមមួយរយៈពេល ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យម្ចាស់យានយន្ត ក្នុងការបង់ពន្ធ៕