(ភ្នំពេញ)៖ តាមសេចក្តីសម្រេចដែលទទួលបាននៅយប់ថ្ងៃទី១០ ខែកញ្ញានេះ គឺ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសស្ដីពី «ការ បង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌»។
ជាមួយគ្នានេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំបាក្យក្រសួងយុត្តិធម៌ ក៏ត្រូវ បានតែងតាំងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ ដោយមានអនុ ប្រធាន និងសមាជិកសរុប៣រូបផងដែរ។
សម្រាបផងដែរថា ឯកឧត្តម ជិន ម៉ាលីន បច្ចុប្បន្ននេះ ក៏មានតួនាទីជាអនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ៕