ប្លុកអាហ្វ្រិកខាងលិច សម្រេចព្យួរសមាជិកភាពរបស់ប្រទេសហ្គីណេ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា

(អាហ្វ្រិក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្លុកអាហ្វ្រិកខាងលិចដែលហៅកាត់ថា ECOWAS បានសម្រេចព្យួរសមាជិកភាព របស់ប្រទេសហ្គីណេ បន្ទាប់ពីរដ្ឋប្រហារយោធាដែលបានទម្លាក់ប្រធានាធិបតីលោក Alpha Conde។

មេដឹកនាំ ECOWAS កាលពីថ្ងៃពុធបានជំរុញឱ្យមេដឹកនាំរដ្ឋប្រហាររបស់ហ្គីណេ ដោះ លែងលោក Conde ហើយវិលត្រឡប់ទៅរកសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញ។ ប្លុកអាហ្រ្វិកខាងលិចគ្រោងបញ្ជូនបេសកកម្មកម្រិតខ្ពស់ទៅកាន់ប្រទេសហ្គីណេ ដើម្បីព្យាយាម សម្រុះសម្រួលស្ថានការណ៍។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ យោធានៅក្នុងប្រទេសហ្គីណេ បានធ្វើរដ្ឋ ប្រហារដោយបានចាប់ឃុំខ្លួនលោកប្រធានាធិបតី Alpha Conde និងប្រកាសរំលាយរដ្ឋាភិបាល ចោល ជាមួយការសន្យាបង្កើតរដ្ឋាភិបាលថ្មីមួយ។ សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះ ការធ្វើរដ្ឋប្រហារនេះរ៕