(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៨៥៤,១៥៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤០,៥៣៩នាក់ផងដែរ។
ប្រទេស ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោម សមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេស ម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៥៨,៧៣១នាក់ (ស្លាប់ ១៣៨,៤៣១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,១៧៩,៧៧០នាក់ (ស្លាប់ ៣៤,៨៩៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩៤០,៩៥០នាក់ (ស្លាប់ ១៩,៨២៧នាក់)
* ថៃ ឆ្លងចំនួន ១,៣៦៨,១៤៤នាក់ (ស្លាប់ ១៤,១៧៣នាក់)
* វៀតណាម ឆ្លងចំនួន ៥៨៩,៤១៧នាក់ (ស្លាប់ ១៤,៧៤៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤២៧,៥១៦នាក់ (ស្លាប់ ១៦,៣៥៣នាក់)
* កម្ពុជា ឆ្លងចំនួន ៩៨,១៨៤នាក់ (ស្លាប់ ២,០១៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧០,៦១២នាក់ (ស្លាប់ ៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៦,៩៣៦នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,៨៩៤នាក់ (ស្លាប់ ១៨នាក់)៕