នៅក្នុងប្រទេសថៃ មានមនុស្ស ១៤,១៧៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បញ្ជាក់ប្រាប់អោយដឹងថា
ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,១៧៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៣,៦៧០ ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៥០៦ករណីទៀត ត្រូវបានរកឃើញនៅលើ អ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២២៨នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៦,៧៦៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទី រពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវ ករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,៣២២,៥១៩ករណី ក្នុងនោះមាន អ្នកស្លាប់ ១៣,៥១១នាក់ និងអ្នកជា សះស្បើយឡើងវិញ ១,១៦៦,៣៦៤នាក់៕