ផ្លូវមួយចំនួននៅក្រុងតាខ្មៅ ត្រូវបានបិទចរាចរណ៍ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីបញ្ចៀសការខូចខាតផ្លូវថ្នល់

កណ្តាល: ក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានសម្រេចបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ២០១, ២០៩, ១០៨, ១០៩ ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១។

ការសម្រេចបិទផ្លូវនេះ បានធ្វើឡើងដោយយោងទៅតាមស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀចវាការខូចខាតដល់ផ្លូវថ្នល់ នៅលើកំណាត់ផ្លូវទាំងនេះ។ ដោយឡែកចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា៕