ចាប់ឈើជាច្រើនសន្លឹកដែលឈ្មួញលាក់ទុកបម្រុងដឹកដាក់តាមសិប្បកម្មក្នុងក្រុងស្ទឹងត្រែង

ស្ទឹងត្រែងៈ នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡបានចុះបង្ក្រាបគំនរឈើ ជាច្រើនសន្លឹក ដែលឈ្មួញដឹកយកមកលាក់ទុក នៅត្រង់ចំណុចផ្ទះ៥០ខ្នង ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។

លោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បានឲ្យដឹងថា ឈើដែលចុះបង្ក្រាបបាននៅចំណុចខាងលើនោះ ជាឈើសុក្រំ ប្រភេទលេខ១ មានចំនួន៥៥សន្លឹក មុខកាត់ពី២០សង់ទីម៉ែត្រទៅ៣០សង់ទីម៉ែត្រ និងមានប្រវែង២ម៉ែត្រ។

ក្រោយពេលបង្រ្កាបឈើទាំងអស់ដឹកតាមគោយន្តកន្ត្រៃមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅមិនទាន់បានវាស់វែងនៅឡើយ៕