(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានបញ្ជាក់អោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៦០៧,៩២១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៥,៥៩០នាក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេ ស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ គឺ ៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៤០,៦៣៤នាក់ (ស្លាប់ ១៣៧,១៥៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,១២១,៣០៨នាក់ (ស្លាប់ ៣៤,៤៩៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៨៨០,៧៣៤នាក់ (ស្លាប់ ១៨,៨០២នាក់)
* ថៃ ឆ្លងចំនួន ១,៣០៨,៣៤៣នាក់ (ស្លាប់ ១៣,២៨៣នាក់)
* វៀតណាម ឆ្លងចំនួន ៥៥០,៩៩៦នាក់ (ស្លាប់ ១៣,៧០១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤២០,៤០២នាក់ (ស្លាប់ ១៦,០៨២នាក់)
* កម្ពុជា ឆ្លងចំនួន ៩៦,៣៣៩នាក់ (ស្លាប់ ១,៩៨១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៩,២៣៣នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៦,៣៦៥នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,៥៦៧នាក់ (ស្លាប់ ១៦នាក់)៕