មនុស្ស ២៣នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៧ ខែកញ្ញា

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួល បាននៅព្រឹកថ្ងៃនេះបានអោយដឹងថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៣ នាក់ទៀត បានប្រព្រឹត្តល្មើសវិធាន ការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២៣ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់ សរុបចំនួន ២.២លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមាន មនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ និងគ្មានការឃាត់យានយន្តផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាស៖