(ចិន)៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ចិន Semiconductor Manufacturing International Corp (SMIC) បាន ប្រកាសបោះទុនវិនិយោគ ៨,៨៧ពាន់លានដុល្លារ ដើម្បីសាង សង់រោងចក្រផលិតបន្ទះឈីបថ្មីមួយនៅក្នុងទីក្រុងសៀងហៃ ដើម្បីពង្រីកសមត្ថភាពនៃការផលិត ចំពេលមានការខ្វះខាតបន្ទះឈីបជាសកល ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងជំរុញបង្កើនឯករាជ្យ ភាពក្នុងវិស័យនេះ។
ការបង្កើតរោងចក្រថ្មីនេះនឹងអាចជួយសម្រួលបញ្ហាកង្វះខាតបន្ទះឈីបជាសលបានខ្លះ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុន ផលិតរថយន្តធំៗជាច្រើនជំរុញឱ្យក្រុម ហ៊ុនផលិតបន្ទះឈីបទាំងអស់រៀបចំផែនការ និងពង្រីកសមត្ថភាពក្នុងការផលិត ព្រោះតែវិបត្តិ មួយនេះបាន ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកផងដែរ។
ក្រុមហ៊ុន SMIC បានប្រកាសថា ខ្លួននឹងវិនិយោគទុនបន្ថែមទៀតតាមរយ:ការសហការជា មួយនឹងក្រុមហ៊ុនផ្សេងៗដែលជាដៃគូ ដើម្បីពន្លឿន នៃការផលិតឱ្យទាន់តម្រូវការទាំងទីផ្សារក្នុង តំបន់ និងទីផ្សារសកល ខណ:ដែលក្រុមហ៊ុនចិនមួយនេះបានស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ សហរដ្ឋអាមេរិក៕