មនុស្ស ៤២នាក់ ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៥ ខែកញ្ញា

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួល បាននៅព្រឹកនេះ គឺបានអោយដឹងថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤២ នាក់ទៀត បានប្រព្រឹត្តល្មើសវិធាន ការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២៥ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់ សរុបចំនួន ៨០.៤លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមាន មនុស្ស១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ក្រៅពីនោះគឺអប់រំ និងពិន័យ ហើយមិនមានការ ឃាត់យាន យន្តនោះទេ៕

ខាងក្រោមនេះជាសេចក្តីប្រកាស៖