១៣.១៨៦នាក់ទៀតឆ្លងកូវីដ១៩ នៅវៀតណាមកាលពីម្សិលមិញ

ហាណូយ៖ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍បានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មី ១៣.១៨៦នាក់ នៅ៣៩ទីតាំងនិងអ្នកជំងឺចំនួន២៧១នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ។

ចំនួនឆ្លងនិងស្លាប់ថ្មីនេះនាំអោយវៀតណាមមានអ្នកកើតកូវីដ១៩សរុប៤៨២.៤៩៨នាក់ និង១២.១៣៨នាក់ស្លាប់ក្នុងការផ្ទុះកូវីដ១៩ក្នុងរលកបច្ចុប្បន្នចាប់ពីចុងខែមេសាមក។

ទីតាំង៣មានការឆ្លងថ្មីច្រើនជាងគេ គឺទីក្រុងហូជីមិញ ៥.៩៦៣នាក់ ខេត្តប៊ិញហ្វឿង ៤.៥០៤នាក់ និងដុងណាយចំនួន ៨០៣នាក់។ទីតាំងទាំងបីសុទ្ធតែជាមជ្ឈមណ្ឌលឧស្សាហកម្មធំៗនៅភាគខាងត្បូង។

ក្នុងពេលជាមួយគ្នា អ្នកជាពីជំងឺកូវីដ១៩បានកើនដល់២៥៩.៣២៤នាក់ បន្ទាប់ពីមនុស្ស១០.៦០២នាក់ទៀតបានជាចេញពីពេទ្យកាលពីថ្ងៃព្រហស្បតិ៍។
វៀតណាមបានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួន២០,៥៤លាននាក់ ក្នុងចំនួននេះ ២,៨៨លាននាក់ចាក់បាន២ដូស៕