អាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋ ជុំវិញប្រាសាទបាគង

(សៀមរាប)៖ នៅឧទ្យានរលួសនៃរមណីយដ្ឋានអង្គរ មានប្រាសាទមួយចំនួន ដូចជា ប្រាសាទ បាគង ប្រាសាទលលៃ ប្រាសាទព្រះគោជាដើម ដែលភ្ញៀវទេសចរបានស្គាល់ ក៏ប៉ុន្តែនៅជុំវិញ ប្រាសាទបាគង ក៏មានប្រាសាទឥដ្ឋតូចៗចំនួន ២៤ ដែលខ្លះនៅរក្សារូបរាង ខ្លះទៀតខូចខាតនៅ សល់តែគ្រឹះ។

បច្ចុប្បន្ននេះប្រាសាទទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាតឱ្យមានសោភ័ណភាពឡើងវិញ ក្នុងនោះក្រុមការងារកំពុងកាត់ស្មៅ សម្អាតមែកឈើ ប្រមូលសំរាម និងរៀប ចំសម្រួលផ្លូវដើរឱ្យបានស្រួល រួមទាំងដាំរុក្ខជាតិផ្សេងៗជាដើម៕