ជំនន់ទឹកភ្លៀង នៅព្រំដែនស្រុកម៉ាឡៃ ចាប់ផ្តើមស្រកវិញហើយ

គិតត្រឹមព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថានភាពទឹក អូរព្រំដែន កម្ពុជា ថៃ នៅភូមិសាស្ត្រ ឃុំបឹងបេង និងឃុំម៉ាឡៃ ក៏ដូចជា នៅស្ពានច្រកព្រំដែន តំបន់ម៉ាឡៃ-ណងព្រឺ បានចាប់ផ្តើមស្រកចុះ ហើយទឹកបានប្តូរ ពីហូរលើស្ពាន ទៅហូរក្រោមស្ពាន វិញហើយ ។ នេះបើតាមលោក ជា សេងអាន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិម៉ាឡៃ បានអោយដឹង នៅព្រឹកថ្ងៃទី២ ខែកញ្ញា នេះ។

លោក ជា សេងអាន បានឱ្យដឹងបន្តថាៈ បើគ្មានភ្លៀងបន្តទៀតទេ វានឹងមិនបង្កជាទឹកជំនន់ឡើយ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានអោយដឹងថាៈ ស្ថានភាពទឹក បានស្រកនៅផ្នែកខាងលើ តែបានស្រុង (ហូរ) ចុះមកខាងក្រោមវិញ។ ប៉ុន្តែរបាយការណ៍ទឹក និងដោយសារគ្មានភ្លៀងថ្មីៗ ទើបមិនបង្កជាជំនន់ ៕