អ្នករស់នៅខេត្តព្រះសីហនុ មានសេចក្តីអាណិតអាសូរ លោកស្រី ខូវ ប៉ោស៊ាង មានវិវាទដីធ្លីមួយកន្លែង ឈ្នះក្តី តាំងពីសាលាដំបូងរហូតដល់ តុលាការកំពូល នៅតែមិនអាចធ្វើរបងការពារដីរបស់ខ្លួនបាន


ខេត្តព្រះសីហនុ៖ យោងតាមលិខិតរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុ លេខៈ ០៤២ រ ប ដ ន ស.ស/ខស ន ចុះថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២១ ដែលបាន ជម្រាប ជូន ឯកឧត្តមប្រធានសាលាដំបូងខេត្តព្រះសីហនុ ជ្រាបថា៖ ផ្នែកតាមខ្លឹមសារក្នុងសំណុំលិខិត លេខៈ ២៧២ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីនៃការចុះបញ្ជីផ្ទេរកម្មសិទ្ធិដីមួយចំណែក មានទំហំ ៥៣៧៧ ម៉ែត្រការ៉េ បំបែកចេញពីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខៈ ១៨០១០០២ -០៣៨៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ទំហំ ២០៩៩១ ម៉ែត្រការ៉េ ស្ថិតនៅភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុះ ខេត្តព្រះសីហនុ តាមអំណាចសាលដីកា រដ្ឋប្បវេណី ស្ថាពរលេខ ៣០២(n) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ របស់តុលាការកំពូល មន្ទីរពិនិត្យឃើញថា៖

១-កន្លងមក សាលាដំបូងខេត្តព្រះសីហនុ ធ្លាប់បានបញ្ជូនលិខិតស្នើសុំមន្ត្រីជំនាញសុរិយោដី ដើម្បីចូលរួម ពិនិត្យផ្ទៀង ផ្ទាត់ទីតាំងដីទំនាស់នេះចំនួន ៣ លើក ផងដែរ ដោយភ្ជាប់ជូនលិខិតមកជាមួយ ប៉ុន្តែចំពោះការវាស់វែង ទីតាំងដីទំនាស់នេះ គឺពុំទទួលបានលទ្ធផលនោះទេ ដោយសារតែភាគឺឈ្មោះ លឹម ហ៊ុយឡេង និង ប្រពន្ធឈ្មោះអ៊ុង ថាវី អវត្តមាន។ ម៉្យាងវិញទៀត ភាគីឈ្មោះ ខូវ ប៉ោស៊ាង ក៏មិនអាចចង្អុលបង្ហាញព្រំដីវិវាទ ជូនក្រុមការងារ ដើម្បីធ្វើការវាស់វែង បានដែរ ដូច្នេះ តុលាការបានសម្រេចផ្អាកការវាស់វែងសិន (ដូចមានក្នុងកំណត់ហេតស្តីពីការ
ចុះពិនិត្យស្ថានភាពដី និង វាស់វែងដីទំនាស់ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩)។

២- នៅក្នុងខ្លឹមសារនៃការសម្រេចសេចក្តីរបស់ស្ដាប័នតុលាការ កន្លងមក គឺពុំបានបញ្ជាក់អំពីទីតាំងដី និង ចំណុចនិយាមកា ដែលភាគីម្ចាស់ បំណុលនៃការអនុវត្ត ឈ្មោះ ខូវ ប៉ោស៊ាង ឈ្នះក្ដីលើកូនបំណុលនៃការអុវត្ត
ឈ្មោះ លឹម ហ៊ុយឡេង និងប្រពន្ធឈ្មោះ អ៊ុង ថាវី នូវដីទំហំ ៥៣៧៧ ម៉ែតការ៉េ នោះទេ ដូច្នេះមន្ទីរមិនអាចចុះបញ្ជីផ្ទេរ កម្មសិទ្ធិដោយ បំបែកក្បាលដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ចេញពីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តលេខ ១៨០១០២០២០៣៨៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ទំហំ ២០៩៩១ ម៉ែត្រការេ ជូនម្ចាស់ បំណុលនៃការអនុវត្តបាននោះទេ។

ចំពោះការអុវត្តនីតិវិធីនៃការចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដោយបំបែកក្បាលដី តាមអំណាចសាលដីការដ្ឋប្បវេណី ស្ថាពររបស់តុលាការកំពូល មន្ទីរពិនិត្យឃើញថា ឯកសារពាក់ព័ន្ធនៃការស្នើសុំដែលតុលាការ បានភ្ជាប់រួម ក្នុងសំណុំឯកសារ គឺនៅមានចំណុចខ្វះខាតមួយចំនួនជាឯកសារគតិយុត្ត ដូច្នេះ មន្ទីរមិនអាចធ្វើការ ចុះបញ្ជីផ្ទេរកម្មសិទ្ធិដោយបំបែកក្បាលដីជួនម្ចាស់បំណុលនៃការអនុវត្តបានទេ គឺលុះត្រាតែមានការកំណត់នូវទីតាំង ដី វិវាទ និង ភ្ជាប់មកជាមួយនូវចំណុចនិយាមកាទីតាំងដីឱ្យបានច្បាស់លាស់ ទើបមនី្ទរអាចចុះបញ្ជីផ្ទេរកម្មសិទ្ធិដោយបំបកក្បាលដី តាម អំណាច សាលដីការដ្ឋប្បវេណី ស្ថាពរ របស់តុលាការកំពូលជូនភាគីឈ្នះក្តីបាន។

យោងតាមការធ្វើសន្និសីទកាសែត លោកស្រីមេធាវី ហុី ស៊ីថា មេធាវីតំណាងដោយអាណត្តិ របស់ លោកស្រី ខូវ ប៉ោស៊ាង ដែលជាម្ចាស់ បំណុល ហើយជាភាគី ឈ្នះក្តី តាំងពីសាលា ដំបូងរហូត ដល់ តុលាការ កំពូល បានមាន ប្រសាសន៍នៅទីតាំងដីទំនាស់ កាលពីព្រឹកថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១ នេះថា៖(ស្តាប់ បទសម្ភាសន៍)

ជុំវិញបញ្ហានេះដែរ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង ៣៥ នាទី ព្រឹក ភ្នាក់ងារ អ្នកយកព័ត៌មាន យើង មិនអាចសុំការបំភ្លឺ មន្ត្រីជំនាញសុរិយោដី និង ភាគីខាងកូនបំណុល ឈ្មោះ លឹម ហ៊ុយឡេង និង ប្រពន្ធឈ្មោះអ៊ុងថសវី នោះបានទេ ដោយ សារតែ លេខទូរស័ព្ទមិនអាចទាក់ទងបាន៕ដោយ អៀង វិបុល