ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤០៨នាក់, ជាសះស្បើយ៣២៤នាក់, ស្លាប់ចំនួន១១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤០៨នាក់, អ្នកជំងឺចំនួន៣២៤នាក់ជា សះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់។

គិតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩២,៦១៦នាក់, អ្នកជាសះស្បើយសរុបចំនួន៨៨,៤៤៣នាក់, ស្លាប់សរុបចំនួន១,៨៩២នាក់៕