ក្មេងម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីរ៉ុក្កែតមួយគ្រាប់ធ្លាក់ក្បែរព្រលានយន្តហោះក្រុងកាប៊ុល

(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Times of Israel នៅយប់ថ្ងៃ អាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ គឺមេប៉ូលីសអាហ្វហ្គានីស្ថានបាននិយាយថា មីស៊ីលមួយ គ្រាប់បានវាយប្រហារសង្កាត់ មួយស្ថិតភាគពាយព្យ នៃអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ដោយ បានផ្តាច់ជីវិតក្មេងម្នាក់។

លោក Rashid មេប៉ូលិសក្រុងកាប៊ុលគូសបញ្ជាក់ថា គ្រាប់មីស៊ីលបាន ធ្លាក់នៅរសៀលនេះ ដោយស្ថិតចំងាយប្រមាណ៣គីឡូម៉ែតពីព្រលានយន្តហោក្រុងកាប៊ុល។

ទោះជាយ៉ាងណាមកទល់ពេលនេះមិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ខុសត្រូវចំពោះការវាយប្រហារនេះទេ៕