វៀតណាមកាលពីថ្ងៃអាទិត្យបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២.៧៥២នាក់នៅ៣៩ខេត្តក្រុង ដោយធ្វើអោយការឆ្លងកូវីដ១៩នៅក្នុងរលកថ្មីរយៈពេល៤ខែមកនេះឡើងដល់៤៣១.០៧៣នាក់។
តួលេខឆ្លងកាលពីថ្ងៃអាទិត្យនេះជាការឆ្លងមួយថ្ងៃខ្ពស់បំផុតលំដាប់ទី៣ ក្រោយឆ្លង១៧.៤០៩នាក់កាលពីថ្ងៃ២៧សីហា និង១៣.៤១៧នាក់កាលពីថ្ងៃ២១សីហា។
ទីតាំង៣ដែលមានអ្នកឆ្លងច្រើនជាងគេ គឺខេត្តប៊ិញហ្វឿង ៥.៤១៤នាក់ ក្រុងហូជីមិញ ៤.៩៥៧នាក់ និងខេត្តឡុងអានភាគខាងត្បូង ចំនួន៥៣៣នាក់។
អ្នកជំងឺកូវីដ១៩ចំនួន៣៤៤នាក់ទៀតបានស្លាប់កាលពីថ្ងៃសៅរ៍និងអាទិត្យ ក្នុងនេះ២៥៦នាក់នៅទីក្រុងហូជីមិញ ។សរុបវៀតណាមមានអ្នកស្លាប់ដោយកូវីដ១៩ចំនួន១០.៧៤៩នាក់។
បច្ចុប្បន្ន វៀតណាមមានអ្នកជំងឺកូវីដ១៩កំពុងដេកពេទ្យចំនួនជិត២០៥.០០០នាក់ ជាង៦.៣០០នាក់ធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ជួយដង្ហើមនិង២៤នាក់ត្រូវការឧបករណ៍ជំនួយជីវិតECMO៕