មនុស្ស ៦២០នាក់ និងយានយន្ត ២៩៥គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធាន ការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២៩ ខែសីហា

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហានេះ បានអោយដឹងថា ក្នុងការអនុវត្តវិធានការនៅទូទាំង ប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៦២០ នាក់ទៀត និងយានយន្តចំនួន ២៩៥ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធាន ការរដ្ឋបាល សរុប ១៨៨ ករណី ព្រមទាំងបានធ្វើការ ផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣.២លាន រៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមានមនុស្ស៦១៩នាក់ ត្រូវបាន អប់រំ និងពិន័យ និង១នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ៕

ខាងក្រោមនេះជាសេចក្តីប្រកាស៖