(ភ្នំពេញ)៖ ឯកឧត្តម មូហាំម៉ាត់ ណោសរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការទាញយកចំណែកទីផ្សារពីទេសចរណ៍មុស្លិម នឹងធ្វើឲ្យកម្ពុជាកាន់តែមានឧត្តមភាព និងភាព ប្រកួតប្រជែងខ្ពស់ ពិសេសការស្តារវិស័យទេសចរណ៍នៅពេល និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។
ឯកឧត្តម មូហាំម៉ាត់ ណោសរី បានបញ្ជាក់នៅលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ដោយភ្ជាប់ជាមួយនឹងឯកសារបញ្ជ្រាបការយល់ដឹងសាធារណៈ (Public Awareness) ស្តីពីវិស័យទេសចរណ៍មូស្លីមនៅកម្ពុជា។
ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំចងក្រងកម្រង ឯកសារមួយនេះ «ទេសចរណ៍មុស្លិម» ហើយលោកសង្ឃឹមថា វាជាផ្នែកមួយនៃការជំរុញស្ថារវិស័យ ទេសចរណ៍ ក្នុងនិងក្រោយវិបត្តិកូវីត១៩។
ខាងក្រោមនេះជាឯកសារបង្ហាញពី «ទេសចរណ៍មុស្លិម»៖