(អាមេរិក)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១បានអោយដឹងថា ក្រុមហ៊ុន Facebook Inc បានបង្កើតកញ្ចប់ទឹកប្រាក់ ៥លានដុល្លារ អាមេរិក និងបានជ្រើសរើសអ្នកកាសែតឯករាជ្យក្នុងស្រុកចំនួន ២៥នាក់ ដើម្បីសរសេរអត្ថបទ សារព័ត៌មាន ជាមួយនឹងកុងត្រារយ:ពេលច្រើនឆ្នាំ។
ណ្ដាញសង្គមយក្សមួយនេះ បាន ប្រកាស បង្ហាញគម្រោង Bulletin និងដាក់ឱ្យដំណើរការកាលពីខែមិថុនាកន្លងទៅនេះ ដែលវាជាគម្រោង មួយ ក្នុងការផ្ដល់លទ្ធិភាពដល់អ្នកកាសែតឯករាជ្យទាំងអស់មានឱកាសបង្កើនប្រាក់ចំណូល តាម រយ:ការចុះកុងត្រាជាមួយនឹង Facebook ក្នុងការសរសេរអត្ថបទសារព័ត៌មាន។
Bulletin វាគឺជាគម្រោងថ្មីមួយដាច់ដោយឡែកពី Facebook ដែលវាផ្ដល់សេវាកម្មទៅលើការចុះ ឈ្មោះជាវអត្ថបទសារព័ត៌មានប្រចាំខែ (newsletter subscription) ដោយឥតគិតថ្លៃ និងបង់ប្រាក់ ទៅតាមការចង់បានរបស់អ្នកប្រើប្រាស់។ គម្រោងមួយនេះត្រូវបាន Facebook បញ្ជាក់ថា បង្កើត ឡើងដើម្បីផ្ដល់នូវព័ត៌មានពិត ព័ត៌មានចំណេះដឹង និងបង្កើនប្រាក់ចំណូលដល់អ្នកកាសែត ឯករាជ្យ។
គិតមកដល់ពេលនេះ គម្រោង Bulletin មានអ្នកកាសែតឯករាជ្យប្រមាណជិត ១០០នាក់ហើយ ដែលកំពុងបម្រើការងារ ខណ:ដែល តាម ផែនការគឺ Facebook គ្រោងជ្រើសរើសច្រើនបំផុត តាមលទ្ធិភាពអាចធ្វើទៅបាន និងជាពិសេសគឺជ្រើសរើសតាមតំបន់ផ្សេងគ្នាទៀងផង។
ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ ក្រុមហ៊ុន Facebook បានក៏បានជ្រើសរើសអ្នកដែលមានបទ ពិសោធន៍ និងជំនាញទៅលើវិស័យសារព័ត៌មាន ជាច្រើនរូបមកពីស្ថាប័នព័ត៌មានល្បីៗដើម្បី ធ្វើការ គ្រប់គ្រងនិងត្រួតពិនិត្យទៅលើអត្ថបទសារព័ត៌មានផ្សេងៗរបស់អ្នកកាសែតឯករាជ្យផងដែរ៕