ក្រុមតាលីបង់បាញ់សម្លាប់សាច់ញាតិម្នាក់របស់អ្នកកាសែតធ្វើការឱ្យទូរទស្សន៍អាល្លឺម៉ង់ DW

(ប៊ែរឡាំង)៖ ទូរទស្សន៍អាល្លឺម៉ង់ DW (Deutsche Welle) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាន រាយការណ៍ថាក្រុមតាលីបង់បានបាញ់សម្លាប់មនុស្សម្នាក់ដែលជា សាច់ញាតិនៃអ្នកកាសែតរបស់ ខ្លួន ហើយបានបង្កឱ្យសមាជិកគ្រួសារជាច្រើននាក់ទៀតរងរបួស។

ក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថា បានដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយដើម្បីតាមរកអ្នកសែត DW ម្នាក់ ដែលខាងទូរទស្សន៍អាល្លឺម៉ង់នេះផ្ទាល់អះអាងថា អ្នកកាសែតរូបនេះកំពុងស្ថិតនៅក្នុង ប្រទេសអាល្លឺម៉ង់។ នៅក្នុងការតាមប្រមាញ់ ក្រុមតាលីបង់បានបាញ់ប្រហារលើសាច់ញាតិរបស់អ្នក កាសែតរូបនេះដែល DW ផ្ទាល់មិនបានបញ្ជាក់អត្តសញ្ញាណឡើយ ដោយគ្រាន់តែឱ្យដឹងថាមាន សាច់ញាតិម្នាក់បានស្លាប់ ហើយសាច់ញាតិជាច្រើននាក់ បានរងរបួស និងខ្លះទៀត កំពុងរត់ គេចខ្លួន។

គួរបញ្ជាក់ថា អគ្គនាយកទូរទស្សន៍ DW លោក Peter Limbourg បានថ្កោលទោសយ៉ាង ខ្លាំងចំពោះក្រុមតាលីបង់ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ចាត់វិធានការឆ្លើយតបជា បន្ទាន់ផងដែរ៕