ប្រទេសម៉ាឡេស៊ីរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីជាង២ម៉ឺននាក់

ម៉ាឡេស៊ីនៅថ្ងៃពុធនេះបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២.២៤២នាក់ និងអ្នកជំងឺកូវីដចំនួន៨០នាក់បានស្លាប់នៅ២៤ម៉ោងកន្លងទៅ។
ជាមួយនឹងតួលេខថ្មីនេះ ម៉ាឡេស៊ីមានអ្នកឆ្លងសរុបឡើងដល់ ១.៤៦៦.៥១២នាក់ និង១៣.១៥៧នាក់បានស្លាប់។

ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីចាំផ្ទះ លោកមូយីតឌីន យ៉ាសស៊ីន បានធានាចំពោះប្រជាជនម៉ាឡេស៊ីថា ការងារប្រយុទ្ធប្រឆាំងកូវីដ១៩នៅតែបន្តហើយប្រជាជននឹងនៅតែត្រូវបានយកចិត្តទុកដាក់ ទោះជាលោកបានលាឈប់ពីមុខតំណែងនាយករដ្ឋមន្ត្រីក្តី៕