មេដឹកនាំបាតុកម្មថៃឆ្លងកូវីដ១៩តែតុលាការមិនអោយនៅក្រៅឃុំទេ

តុលាការថៃកាលពីថ្ងៃពុធបានច្រានចោលសំណើនៅក្រៅឃុំសំរាប់លោកផារិត” ផេនគ្វីន” ជីវ៉ារ៉ាក់ និងមនុស្ស៧នាក់ទៀត ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនៅមុខស្នាក់ការប៉ូលិសមួយកាលពីថ្ងៃ២សីហា។

មេធាវីបាននិយាយថាតុលាការបាននិយាយថា មិនមានហេតុផលដើម្បីផ្លាស់ប្តូរបទបញ្ជាឃុំខ្លួនទេ។

លោកមេធាវី បានអះអាងថា មេដឹកនាំបាតុកម្ម៣នាក់ដែលកំពុងជាប់ឃុំរួមមានលោកផេនគ្វីន កំពុងកើតកូវីដ១៩និងលោកជឿងថា ពួកគេបានឆ្លងវីរុសកូរ៉ូណាក្នុងពេលជាប់ឃុំ ដោយសារពួកគេត្រូវបានធ្វើតេស្តិ៍អវិជ្ជមានមុនពេលចូលគុក។

លោកផេនគ្វីន ត្រូវបានគេរាយការណ៍ថា ឆ្លងកូវីដ១៩ ឈឺក្បាល ក្អកស្លេសនិងឈឺខ្លួនអស់៣ថ្ងៃមកហើយ ខណៈលោកធាត់ទម្ងន់៩០គីឡូក្រាមនិងមានរោគហឺតស្រាប់ ទោះជាយ៉ាងណាតុលាការមិនអនុញ្ញាតអោយចេញពីកន្លែងឃុំឃាំងទេ៕