រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បើក កិច្ចប្រជុំស្តីពី “បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ច ថ្មីឌីជីថលនៅកម្ពុជា”

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោកជា វ៉ាន់ដេត បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពី “បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា”។ ពិធីនេះបានប្រារព្ធធ្វើឡើងកាលពី ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី វិនិយោគិន (Angel Investor) ក្រុមហ៊ុនវិនិយោគទុន (Venture Capital) មូលធនឯកជន (Private Equity), ធនាគារវិនិយោគ (Investment Banks) និងទុនវិនិយោគមូលនិធិ (Seed Funding Organization) ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា និងតំបន់។

ក្នុងកិច្ចពិភាក្សានេះដែរមានគោលបំណងសំខាន់ចំនួនបី គឺ ទី១. ស្វែងយល់ពីបច្ចុប្បន្នភាពនៃការ វិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងតំបន់ ទី២. ពង្រឹងទំនាក់ទំនងនិងទំនុកចិត្តជាមួយ បណ្តាញវិនិយោគិនក្នុងស្រុក និងតំបន់, និង ទី៣. ពិភាក្សាអំពីបញ្ហាប្រឈម និងឱកាស ក្នុងការ វិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាមួយ ទេវវិនិយោគិន (Angel Investor) និងក្រុមហ៊ុន វិនិយោគទុនជាតិ និងអន្តរជាតិ៕