ភ្នំពេញ: តាមការឱ្យដឹងពីសំណាក់ក្រសួងប្រៃសណីយ៍ទូរគនាគមន៍នៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២១ម្សិលមិញនេះ គឺដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្ត ចែកចាយឧបករណ៍ តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។
ក្រសួងប្រៃសណីយ៍បានឱ្យដឹងបន្ថែមថាក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូល ទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ៕