រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់លំនៅឋាន អ៊ូស៊ានណា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយមានករណីឆ្លងជំងឺកូវីដបំប្លែងខ្លួន Delta

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចស្ដីពីការ បិទខ្ទប់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំង ធ្នង់ ខណ្ឌសែនសុខ ដែលមានឆ្លងរាលដាលនៃមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។ នេះបើតាមសេចក្ដីសម្រេចដែលទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់មិនឲ្យមានការចេញចូល តំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta នៅក្នុងសហគមន៍»។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទ ខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ក្នុងទីតាំងខាង លើ លើកលែងតែករណីចាំបាច់ ដូចមានកំណត់ក្នុងប្រការ២៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖