ប្រទេសថៃនៅថ្ងៃនេះ ស្លាប់ដោយកូវីដ១៩ខ្ពស់បំផុតគឺ ៣១២នាក់ និងឆ្លងថ្មី២០.៥១៥នាក់

បាងកក៖ អ្នកជំងឺកូវីដ១៩ស្លាប់ខ្ពស់បំផុតគឺ ៣១២នាក់និងមនុស្ស២០.៥១៥នាក់បានឆ្លងកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធទី១៨សីហា។នៅ២៤ម៉ោងកន្លងទៅ ថៃក៏កត់ត្រាឃើញអ្នកជំងឺកូវីដ១៩ជាចេញពីពេទ្យចំនួន២២.៦៨២នាក់ផងដែរ ។

សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃ១មេសាពេលកូវីដ១៩រលកទី៣វាយប្រហារព្រះរាជាណា ចក្រនេះមក មានអ្នកកើតកូវីដ១៩សរុប ៩៤០.០៩៤នាក់ តែ៧២៥.៦៩៣នាក់បានជានិង៨.១៩១នាក់បានស្លាប់។

៣១២នាក់នេះជាចំនួនស្លាប់ដោយកូវីដ១៩ខ្ពស់បំផុត ដោយចំនួនស្លាប់ខ្ពស់បំផុតពីមុនគឺ២៣៩នាក់ដែលអាជ្ញាធរបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ជុំវិញកូវីដ១៩នេះដែរ រដ្ឋាភិបាលបានការពារការប្រើវ៉ាក់សាំងSinovacនិងផែនការទិញវាចំនួន១២លានដូសទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនDelta ក្រោយការសិក្សាចុងក្រោយបំផុតបង្ហាញថា វ៉ាក់សាំងនេះបង្ហាញលទ្ធផលល្អក្រោយការចាក់២ដូស។

ក្រសួងសុខាភិបាលថៃកាលពីថ្ងៃអង្គារបានធ្វើសន្នសីទកាសែតមួយដើម្បីផ្តល់ទិន្នន័យចុងក្រោយអំពីការប្រើវ៉ាក់សាំងSinovacនិងប្រសិទ្ធភាពរបស់វា ក្រោយពីសាធារណជនចោទសួរអំពីការបញ្ជាទិញវ៉ាក់សាំងចិននេះចំនួន១២លានដូសទៀត។

មន្ត្រីថៃអះអាងថា គ្រប់វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកអនម័តប្រើរួមមានSinovac សុទ្ធតែល្អសំរាបើកាត់បន្ថយរោគសញ្ញានិងការស្លាប់ដោយកូវីដ១៩។បញ្ហានៅពេលឥឡូវគឺធ្វើយ៉ាងណាផ្តល់វ៉ាក់សាំងបានច្រើនដល់មហាជន និងអោយបានលឿនដើម្បីគ្រប់គ្រងជំងឺនេះនិងកាត់បន្ថយការបាត់បង់អាយុជីវិតមនុស្ស៕