(ភ្នំពេញ)៖ ក្នុងខែកក្កដា ឆ្នាំ២០២១ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុប ចំនួន ៦០ ១៨៧ ៩០០រៀល (ប្រហែល១.៥ម៉ឺនដុល្លារ) និង ៥៩ ៣៦៥ ដុល្លារអាមេរិក ពី សប្បុរសជនសរុបចំនួន ៣ ៩៦៩ រូប ដែលរួមមានសមាជិកកិត្តិយស ៣ រូប, សមាជិកគាំទ្រ ២ ៩៧៧ រូប និងសប្បុរសជនផ្សេងៗ ៩៨៩ រូប។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់ រមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ចំនួន ១ ៦៩៤ ដុល្លារអាមេរិក ផងដែរ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះ ការបន្តគាំទ្រ និងចូលរួមចលនាកៀរគរអំណាយ ឧបត្ថម្ភធន និងវិភាគទាន ដើម្បីធានាចីរភាពនៃ ប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ទីតាំង ឱ្យអាចដំណើរ ការជាប្រក្រតី ប្រកបដោយនិរន្តរភាព ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺកុមារ ដោយឥត គិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ដែលបម្រើដល់គោលនយោបាយលើក កម្ពស់ សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាល ជាពិសេសសុខភាពរបស់កុមារ និងទារកនៅ កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយ ឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូរដូចជា ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់ នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕