រយៈពេល១៤ថ្ងៃ សមត្ថកិច្ចឃាត់យានយន្ត ១,៩៦០គ្រឿង, ផាកពិន័យនឹងកន្លែង៥២៥គ្រឿង, ឃាត់ខ្លួនមនុស្ស ៩៥នាក់ និងបញ្ជូនទៅតុលាការ ៣៧នាក់ ករណីល្មើសនឹងបំរាមគោរចរ

(ភ្នំពេញ)៖ រយៈពេល១៤ថ្ងៃ គិចចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន ១,៩៦០គ្រឿង ក្នុងនោះមានរថយន្តចំនួន ៥៨០គ្រឿង ធ្វើការផាកពិន័យនឹងកន្លែង បានចំនួន ៥២៥គ្រឿង ក្នុងនោះមានរថយន្តចំនួន ១៦០គ្រឿង ឃាត់ខ្លួនមនុស្សចំនួន ៩៥នាក់ និងបញ្ជូនទៅតុលាការចំនួន ៣៧នាក់ ផាកពិន័យចំនួន ២៦០ និងអប់រំចំនួន៦៧។

នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នង ការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់់ប្រាប់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។

សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕