ខេត្តបន្ទាយមានជ័យ ប្រាប់ខេត្តស្រះកែវ ប្រទេសថៃថា បើកព្រំដែនវិញចាប់ពីម៉ោងសូន្យថ្ងៃទី១៣សីហា

ព្រំដែនកម្ពុជា ថៃ :រដ្ឋបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាជម្រាបជូនរដ្ឋបាលខេត្ត ស្រះកែវនៃព្រះរាជាណាចក្រថៃស្តិពីបើកព្រំដែនឡើងវិញចាប់ពីម៉ោងសូន្យ ថ្ថ្ងៃទី១៣ខែសីហា២០២១តទៅ ។យោងលិខិតផ្លុវការលេខ៤២៩/២១ សជណរបស់រដ្ចបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃ ទី១២ខែសីហាឆ្នាំ២០២១ ចុះហត្ថលេខាដោយឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា នឹងត្រូវបញ្ចប់នៅម៉ោង២៣: ៥៩ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ ។

ដូច្នេះ ព្រំដែននឹងបើកឡេីងវិញចាប់ពីម៉ោងសូន្យ ថ្ថ្ងៃទី១៣ខែសីហា២០២១តទៅ ។ជាការកត់សម្គាល់ការបើកព្រំដែនឡើងវិញនោះគឺសម្រាប់ពលករខ្មែរដែលជាប់គាំងដោយបិទខ្ទប់១៤ថ្ងៃហើយស្នាក់នៅនិងធ្វើចត្តាឡីស័កនៅបណ្តោយព្រំដែនកម្ពុជា ថៃដើម្បីប្រយុទ្ធនឹងការរីករាល ដាលវីរុសDeltaនៃជំងឺកូវីដ១៩ តែប៉ុណ្ណោះ។ពោលគឺពលករខ្មែរដែលធ្វើការនៅថៃ អាចវិលមក កម្ពុជាវិញដូចមុន ។ការបើកព្រំដែនឡើងវិញនោះមិនមែនបើកច្រកព្រំដែនអន្តរជាតិ;ច្រកព្រំដែនតំបន់និងបញ្ចប់ការបិទខ្ទប់ប្រទេសឡើយ ៕