(ឡុងដ៍)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែ សីហា ឆ្នាំ២០២១បានប្រាប់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ០៦នាក់បានស្លាប់នៅក្នុង ការបាញ់ប្រហារដ៏ធំមួយ នៅក្នុងតំបន់ ឃីហាំ (Keyham) នៃទីក្រុងភ្លីម៉ោស (Plymouth) ភាគនីរតី ប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
កងកម្លាំងប៉ូលិសក្នុងតំបន់ បានគូស បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្ស ០៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ក្នុងនោះ រួមមានទាំងជនសង្ស័យផងដែរ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ដែលនាពេល ឥឡូវនេះ កំពុងទទួលការព្យាបាល»។
កងកម្លាំងប៉ូលិសក្នុងតំបន់ បានគូសបញ្ជាក់បន្ថែមអំពីព័ត៌មាននេះ ដោយសុំឱ្យប្រជាជនកុំស្មាន ឬចែករំលែករូបភាព នៃកន្លែងកើតហេតុនៅលើបណ្តាញសង្គម។ ប៉ូលិសអង់គ្លេសបានសង្កត់ធ្ងន់ថា «ឧប្បត្តិហេតុដ៏សាហាវមួយត្រូវបានប្រកាស។ តំបន់នេះត្រូវបានបិទ ហើយកងកម្លាំងប៉ូលិស ជឿជាក់ថា ស្ថានការណ៍នេះនឹងត្រូវបានគ្រប់គ្រង»។
សូមជម្រាបថា ព័ត៌មានលម្អិតអំពីអ្វីដែលបានលាតត្រដាង នៅក្នុងទីក្រុងដែលមានប្រជាជនប្រ ហែល ២៦២,០០០នាក់ ដែលស្ថិតនៅភាគនីរតីប្រទេសអង់គ្លេសនេះ នៅតែមានភាពមិនច្បាស់ លាស់ នៅឡើយ។ ទោះជាយ៉ាងណា លោក ចននី មើរស៊ើរ (Johnny Mercer) ដែលជាសមាជិក សភាក្នុង តំបន់ បាននិយាយថា ការបាញ់ប្រហារនេះមិនមានពាក់ព័ន្ធនឹងភេរវកម្មឡើយ និងបាន ជំរុញប្រជា ជនឱ្យ «រក្សាភាពស្ងប់ស្ងាត់» នៅពេលពួកគេរង់ចាំការធ្វើបច្ចុប្បន្នភាពពីកងកម្លាំង ប៉ូលិស៕