ក្រសួងទេសចរណ៍ ណែនាំឱ្យបន្តផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ ៧ថ្ងៃទៀត ដើម្បីបន្ត អនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំស្តីពីការ បន្តផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយអនុលោមតាមសេចក្តីណែនាំលេខ ០៤ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការ បន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួង ទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ជាកំហិត។

ក្រសួងទេសចរណ៍បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារ ដើម្បីតាម ដានត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែល មានសក្តានុពលទេសចរណ៍ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងរយៈពេលនៃការបន្តផ្អាកជាបណ្តោះអាសន្ននេះជាដាច់ខាត៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖