ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៥៥នាក់, ជាសះស្បើយ៦៧៧នាក់, ស្លាប់ចំនួន២០នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៥៥នាក់, អ្នកជំងឺចំនួន ៦៧៧នាក់ជា សះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២០នាក់។

គិតថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៨៣,៨៣៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ៧៨,៤៣១នាក់, ស្លាប់សរុបចំនួន ១៦៣៤នាក់៕