(ភ្នំពេញ)៖ សមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួន ម្ចាស់ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរ ថៃ» ចំនួន២នាក់ និងភ្ញៀវចំនួន០៨នាក់ សរុប១០នាក់ ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោយបើក និងចូលផឹកស៊ីល្មើសនឹងបំរាម គោចរ។
នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានី ភ្នំពេញ បានបញ្ជាក់់ប្រាប់នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
សូមរំឮកថា កាលពីយប់ថ្ងៃទី១០ ខែសីហា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងហាងមួយកន្លែងឈ្មោះ «ផ្ទះឈើម្ហូបខ្មែរ ថៃ» នៅសង្កាត់ស្ទឹងមាន ជ័យ ២ខណ្ឌមានជ័យដែលបើកល្មើសបម្រាមគោចរភ្លាមៗនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោក អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាប និងបិទទីតាំងល្មើស ដោយបានធ្វើការ ឃាត់ខ្លួន បានមនុស្សសរុបចំនួន១៤នាក់។ រួមមានម្ចាស់ហាងម្នាក់ ស្រី បុគ្គលិក ៤ស្រី និងភ្ញៀវ ចំនួន ៩នាក់ប្រុស។
សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕