បាងកក៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារនេះបានរាយការណ៍អ្នកឆ្លងថ្មី១៩.៨៤៣នាក់ និងអ្នកជំងឺ២៣៥នាក់ទៀតស្លាប់នៅ២៤ម៉ោងកន្លងទៅ។
នៅ២៤ម៉ោងកន្លងទៅ អ្នកជំងឺកូវីដ១៩ចំនួន២២.៨០៦នាក់ក៏បានជាចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ១៩រលកទី៣វាយប្រហារថៃកាលពីថ្ងៃ១មេសាមក ប្រទេសនេះកត់ត្រាឃើញអ្នកឆ្លងសរុប៧៦៧.០៨៨នាក់ តែ៥៥០.៧១៤នាក់បានជាសះស្បើយ និង៦.៤៩៤នាក់បានស្លាប់។
វាជាការស្លាប់ដោយកូវីដខ្ពស់បំផុត ដោយការស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពីមុនគឺចំនួន២១២នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពេលមានការឆ្លងថ្មីដល់ទៅ២១.៨៣៨នាក់៕