ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្ម សណ្ឋាគារ ត្រូវដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ និងស្លាកសញ្ញា ស្ដង់ដាសណ្ឋាគារ បៃតងអាស៊ាន លើកទី៨ ឆ្នាំ២០២២-២០២៤

ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានចេញ សេចក្ដីជូនដំណឹង ដល់ម្ចាស់អាជីវកម្ម សណ្ឋាគារ ទាំងអស់ត្រូវមក ដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ និងស្លាកសញ្ញា ស្ដង់ដាសណ្ឋាគារ បៃតងអាស៊ាន លើកទី៨ សម្រាប់ឆ្នាំ ២០២២-២០២៤ ដែលគ្រោងនឹងប្រកាស ជ័យលាភី ក្នុងឱកាសវេទិកា ទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ បានណែនាំ ដល់ម្ចាស់អាជីវកម្ម សណ្ឋាគារទាំងអស់ ដូចខាងក្រោម៖

១. ម្ចាស់អាជីវកម្ម សណ្ឋាគារ អាចដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ និងស្លាកសញ្ញា ស្ដង់ដាសណ្ឋាគារ បៃតងអាស៊ាន លើកទី៨ សម្រាប់ឆ្នាំ ២០២២-២០២៤ នៅក្រសួង ទេសចរណ៍ ឬតាមរយៈ មន្ទីរទេសចរណ៍ រាជធានី-ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ៖ 098 531 099 ឬសារអេឡិចត្រូនិច E-mail:aseangreenhotel.cambodia@gmail.com។

២. ភ្ជាប់មកជាមួយនូវ ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា ស្ដង់ដាសណ្ឋាគារ បៃតងអាស៊ាន លើកទី៨ អាជ្ញាបណ្ណទេសចរណ៍ មានសុពលភាពចេញដោយ ក្រសួងទេសចរណ៍ និងវិញ្ញាបនបត្រ ចំណាត់ថ្នាក់សណ្ឋាគារ ចេញដោយក្រសួង ទេសចរណ៍ (យ៉ាងតិចផ្កាយ ៣)។

សូមម្ចាស់អាជីវកម្ម សណ្ឋាគារទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ និងស្លាកសញ្ញា ស្ដង់ដាសណ្ឋាគារ បៃតងអាស៊ាន លើកទី៨ សម្រាប់ឆ្នាំ២០២២-២០២៤ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ៕