ករណីបាក់អគារសំណង់មួយផ្នែករបស់ក្រុមហ៊ុនមួយនៅភូមិវិហារចិន

សៀមរាបៈដំណឹងទើបទទួលបានៗឱ្យដឹងថា មានការបាក់អគារសំណង់មួយផ្នែករបស់ក្រុមហ៊ុនមួយ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ប៉ុន្តែព័ត៌មាននេះមិនបានគេផ្យព្វផ្សាយទេ។

ឧប្បត្តិហេតុនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ប្រភពបញ្ជាក់ថា ការបាក់ ផ្នែកខ្លះនៃអគារកំពុងសាងសង់នេះបានកើតឡើងកាលពីរសៀល ថ្ងៃអាទិត្យថ្ងៃទី ៨ ខែសីហា កន្លង ទៅ ដែលបណ្តាលឲ្យកម្មកររងរបួសមួយចំនួន តែមិនប៉ះពាល់ដល់ជីវិតទេ។

ប្រភពពលរដ្ឋរស់នៅទីនោះប្រាប់ថា មូលហេតុដែលបណ្តាលឲ្យបាក់ មកពីបញ្ហាបច្ចេកទេសស (បាក់ឈើជន្ទល’)។សំណង់ដែលបាក់នោះក្រោមទំហំប្រវែងក្រោម១០ម៉ែត្រក្នុងចំណោមសំណង់ទាំងមូលរបស់ក្រុមហ៊ុនសំណង់មួយកំពុងសាងសង់ឈ្មោះRose Apple Squareស្ថិតនៅភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕