សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាព នៃការរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «Delta» ក្នុងខេត្តព្រៃវែង

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាព នៃការរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ Detal ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាម២របៀប ស្របនឹងបរិបទកូវីដ១៩ រួមមាន៖ កិច្ចប្រជុំផ្ទាល់នៅទីស្ដី ការក្រសួងមហាផ្ទៃ ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងមានការ អញ្ជើញចូលរួមពីរដ្ឋលេខាធិការ ប្រចាំការ រដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង មហាផ្ទៃ ដែលទទួលបន្ទុកក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក។

ដោយឡែកអង្គប្រជុំផ្សេងទៀត រួមមាន៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិការក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ក្រុង ស្រុកទាំងអស់ក្នុងខេត្តព្រៃវែង ក៏បានអញ្ជើញចូល រូមកិច្ចប្រជុំនេះពីចំងាយ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី អស់លោក លោកស្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្ត ព្រៃវែងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយ រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជា ពលរដ្ឋ។

លោក ជា សុមេធី បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តព្រៃវែង ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ ក្នុងនោះលោក ក៏បានលើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មីចុងក្រោយនេះផងដែរ៕