គិតត្រឹមព្រឹកថ្ងៃទី០៩ ខែសីហា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៨.០៤លាននាក់ ស្លាប់ជាង ១៦.៩ម៉ឺននាក់

(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,០៤០,៣០៧ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦៩,៩៥៩នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើន ជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេស ម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៦៦៦,០៣១នាក់ (ស្លាប់ ១០៧,០៩៦នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៦៥៨,៩១៦នាក់ (ស្លាប់ ២៩,១២២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២៦២,៥៤០នាក់ (ស្លាប់ ១០,៧៤៩នាក់)

* ថៃ ឆ្លងចំនួន ៧៥៦,៥០៥នាក់ (ស្លាប់ ៦,២០៤នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣២៩,៥១៦នាក់ (ស្លាប់ ១១,៧៧៦នាក់)

* វៀតណាម ឆ្លងចំនួន ២១០,៤០៥នាក់ (ស្លាប់ ៣,៣៩៧នាក់)

* កម្ពុជា ឆ្លងចំនួន ៨១,៨៩១នាក់ (ស្លាប់ ១,៥៦២នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៥,៧៦៤នាក់ (ស្លាប់ ៤២នាក់)

* ទ្បាវ ឆ្លងចំនួន ៨,៣៩២នាក់ (ស្លាប់ ៨នាក់)

* ព្រុយណេ ឆ្លងចំនួន ៣៤៧នាក់ (ស្លាប់ ៣នាក់)៕