មនុស្សរាប់រយនាក់ត្រូវបានជម្លៀសតាមសមុទ្រខណៈភ្លើងព្រៃឆេះជិតដល់រោងចក្រថាមពលរបស់តួកគី

ក្រុមអ្នកជួយសង្គ្រោះតួកគីនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ផ្តើមជម្លៀសអ្នកភូមិរាប់រយនាក់តាមសមុទ្របន្ទាប់ពីភ្លើងព្រៃដ៏សាហាវបានឆាបឆេះនៅខាងក្រៅរោងចក្រថាមពលមួយដែលផ្ទុកធ្យូងថ្មរាប់ពាន់តោន។

ក្រុមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFPបានឃើញអ្នកពន្លត់អគ្គីភ័យនិងប៉ូលិសរត់គេចខ្លួនចេញពីរោងចក្រអគ្គិសនី Kemerkoy ចំណាស់៣៥ឆ្នាំនៅក្នុងខេត្តមូក្លានៃតំបន់អាជីន ខណៈអណ្តាតភ្លើងក្រហមច្រាលឆាបឆេះភ្នំនៅជុំវិញនោះ។

មនុស្សរាប់រយនាក់មកពីភូមិនានា ដែលភាគច្រើនវេចយកតែអីវ៉ាន់តូចៗពីផ្ទះបោះបង់ចោលខណៈការជម្លៀសបានធ្វើឡើងបានចាប់ផ្តើមឡើងជិះលើទូកល្បឿនលឿនរបស់ឆ្មាំសមុទ្រនៅកំពង់ផែអូរីននៅក្បែរនោះ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា “សារធាតុគីមីផ្ទុះទាំងអស់” និងវត្ថុគ្រោះថ្នាក់ផ្សេងទៀត ត្រូវបានយកចេញពីទីតាំងរោងចក្រយុទ្ធសាស្ត្រនេះហើយ។
អភិបាលតំបន់អាជីនលោកអូស្មាន់ ហ្គូរ៉ាន់បានប្រាប់អ្នកយកព័ត៌មានថា “ប៉ុន្តែនៅតែមានហានិភ័យ ភ្លើងអាចឆេះរាលដាលដល់ធ្យូងថ្មរាប់ពាន់តោននៅខាងក្នុង”។

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ស៊ីទែនអ៊ីដ្រូសែនដែលប្រើដើម្បីធ្វើឱ្យស្ថានីយអគ្គិសនីត្រជាក់បានអស់អ៊ីដ្រូសែនទៅហើយ និង ត្រូវបានបំពេញដោយទឹកជំនួសវិញដើម្បីជាការប្រុងប្រយ័ត្ន។

សេចក្តីរាយការណ៍នានារបស់សារព័ត៌មានតួកគីបាននិយាយថាធ្យូងថ្មភាគច្រើនត្រូវបានផ្ទេរចេញពីរោងចក្រទៅកាន់កន្លែងរក្សាទុកដែលមានចម្ងាយប្រាំគីឡូម៉ែត្រពីទីនោះដើម្បីជាការប្រុងប្រយ័ត្ននៅពេលដែលភ្លើងបានឆាបឆេះតំបន់នេះជាលើកដំបូងកាលពីដើមសប្តាហ៍នេះ។

ភ្លើងព្រៃជាង ១៨០ បានលេបត្របាក់ព្រៃដ៏ធំនិងសម្លាប់មនុស្សប្រាំបីនាក់ចាប់តាំងពីភ្លើងបានឆេះរាលដាលផ្នែកស្ទើរតែទាំងអស់នៃតំបន់អាជីននិងតាមបណ្តោយឆ្នេរមេឌីទែរ៉ាណេរបស់តួកគី៕