ហ្សាការតា៖ការចំណាយរបស់ឥណ្ឌូនេស៊ីលើការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ អាចឡើងហួស៣០០ទ្រីលានរូពៀ(២១ពាន់លានដុល្លារ)នៅឆ្នាំនេះ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីថ្ងៃពុធ។
ឥណ្ឌូនេស៊ីបានត្រៀមទុកប្រាក់២១៤,៩៥ទ្រីលានរូពៀ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នៅក្នុងផែនការចំណាយដែលទើបកែប្រែថ្មី តែផលប៉ះពាល់ដ៏ហិនហោចនៃវីរុសបំប្លែងខ្លួនប្រភេទDeltaអាចបង្កើនតួលេខនេះដល់ទៅ៤០ភាគរយ ដល់ចំនួន៣០០ទ្រីលានរូពៀ។
លោករដ្ឋមន្ត្រីស្រ៊ី មូលយ៉ានី អ៊ិនដ្រាវ៉ាទី បាននិយាយក្នុងអំឡុងពេលធ្វើសិក្ខាសាលាមួយថា « វាជាចំនួនធំណាស់»។
ចំនួនទឹកប្រាក់នេះបូកបញ្ចូលការទិញវ៉ាក់សាំង ការព្យាបាលអ្នកជំងឺកូវីដ១៩ និងប្រាក់ខែរបស់បុគ្គលិកសុខាភិបាល ក្នុងចំណោមការចំណាយផ្សេងៗទៀតពាក់ព័ន្ធនឹងកូវីដ១៩។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីបាននិងកំពុងប្រឈមដោះស្រាយនឹងកំណើននៃការឆ្លងកូវីដ១៩ចាប់តាំងពីខែមិថុនាមក ជំរុញដោយវីរុសបំប្លែងខ្លួនប្រភេទDelta ដែលនាំអោយអាជ្ញាធររឹតបន្តឹងចលនាមនុស្សចាប់តាំងពីខែមិថុនាមក។
ទោះជាចំនួឆ្លងសរុបថយចុះ តែក្រសួងសុខាភិបាលរាយការណ៍អ្នកឆ្លងជាមធ្យម៣៦.០០០នាក់និងស្លាប់១.៥០០ក្នុងមួយថ្ងៃនៅ១សប្តាហ៍មកនេះ៕