បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៧៧នាក់ ខណៈជាសះស្បើយ ៦២៨នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៧៧នាក់ ខណៈអ្នកជំងឺ ៦២៨នាក់ជាសះ ស្បើយ។

ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាល បញ្ជាក់អំពីការស្លាប់របស់មនុស្ស ២៩នាក់ បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុប ចំនួន ១,៤៧១នាក់៕