(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១គឺបានបញ្ជាក់អោយដឹងថាសហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសច្រានចោល «គម្រោងរៀបចំការបោះឆ្នោត» នៃរបប យោធាមីយ៉ាន់ម៉ា ដោយចាត់ទុកថា វាគ្រាន់តែជាការកេងចំណេញពេលវេលាតែប៉ុណ្ណោះ ខណៈរដ្ឋ មន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) កំពុងជំរុញឱ្យ អាស៊ានតែង តាំងបេសកជនពិសេសម្នាក់ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា។
ប្រតិកម្មខាងលើរបស់សហរដ្ឋអាមេរិកកើតមានឡើង បន្ទាប់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានសន្យាថា នឹងរៀបចំការបោះឆ្នោតមួយតាមបែបប្រជាធិបតេយ្យ ហើយលុប ចោលការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នៅខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការសន្យានេះគ្រាន់តែជាកេងចំណេញពេលវេលា ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយនេះជាហេតុផលដែលអាស៊ាន ត្រូវតែដាក់សម្ពាធឱ្យរបប យោធាមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាជាបន្ទាន់។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំជា មួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងសប្ដាហ៍នេះ ដោយនឹងផ្ដោតជាសំខាន់លើសកម្មភាពរបស់ ទីក្រុងប៉េកាំង និងស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា៕