អាជ្ញាធរជាតិអប្សរា កំពុងកែលម្អផ្លូវក្នុងវង់តូចនៃរមណីយដ្ឋានអង្គរ

(សៀមរាប)៖ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះ លានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦,៣៦៨ ម៉ែត្រ ដោយចែកជា ៣ កំណាត់។កំណាត់ទី១ ចាប់ពីមុខលានជល់ដំរីទៅដល់ស្ពានប្រាសាទតាកែវមានប្រវែង ២,១២២ ម៉ែត្រ។

កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២,១២៣ ម៉ែត្រ។

កំណាត់ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្មទៅដល់មុខប្រាសាទបន្ទាយក្តីមានប្រវែង ២,១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន ៦,៣៦៨ ម៉ែត្រ។

ការងារនេះ រួមមាន ការពង្រីកស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ៕