វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ជំនួយរដ្ឋាភិបាលអាមេរិក បានមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះហើយ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស រំពឹងដឹកមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់ សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាត ត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់អាមេរិកនេះ មានរៀបចំពិធីប្រគល់ និងទទួលនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ ទទួលវ៉ាក់សាំងនេះ។

ពិធីនេះក៏មានការចូលរួមពីភារធារីស្ថានទូតអាមេរិក លោក Ben wohlauer, តំណាងអង្គការ សុខភាពពិភពលោក និងអង្គការ UNICEF ផងដែរ៕