ព្រឹកនេះវៀតណាមប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន៤,៩៩២ករណី និងស្លាប់១៥៩នាក់បន្ថែមទៀត, សរុបអ្នកស្លាប់កើនដល់១០២២នាក់

(ហាណូយ)៖ យោងតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam Newsបានបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ (សម្រាប់ព្រឹកនេះ) នៃជំងឺកូវីដ១៩ ចំនួន ៤,៩៩២ករណី និងស្លាប់១៥៩នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់សរុប ១០២២នាក់ ក្នុងចំណោមករណីឆ្លង ថ្មីៗខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក ទាំងអស់ ខណៈទីក្រុងហូជីមិញដែលជា ចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រង ករណីឆ្លងតែឯងរហូតដល់ ២,៧៤០នាក់។

បើតាមអាជ្ញាធរសុខាភិបាលវៀតណាម អ្នកស្លាប់១៥៩ នាក់បន្ថែមទៀត នៅចន្លោះពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ក៏ត្រូវបានរាយការណ៍ ផងដែរ។

សរុបមក គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប នៅទូទាំងប្រទេសចំនួន ១៣៣,៤០៥នាក់ ក្នុងនោះជាសះស្បើយ ៣១,៧៨០នាក់ និងស្លាប់ ១,០២២នាក់៕