គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៧.១០លាននាក់ ស្លាប់ជាង ១៤.២ម៉ឺននាក់

តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer បានចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នក ឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,១០៧,៥២១នាក់ ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤២,២២៧នាក់ផងដែរ។

ប្រទេស ឥណ្ឌូនេស៊ី នៅតែជាប្រទេសមាន ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំង អស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៣៣១,២០៦នាក់ (ស្លាប់ ៩០,៥៥២នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៥៧២,២៨៧នាក់ (ស្លាប់ ២៧,៥៧៧នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៧៨,៦៤៦នាក់ (ស្លាប់ ៨,៧២៥នាក់)

* ថៃ ឆ្លងចំនួន ៥៦១,០៣០នាក់ (ស្លាប់ ៤,៥៦២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៨៩,៣៣៣នាក់ (ស្លាប់ ៨,៥៥២នាក់)

* វៀតណាម ឆ្លងចំនួន ១២៨,៤១៣នាក់ (ស្លាប់ ៨៦៣នាក់)

* កម្ពុជា ឆ្លងចំនួន ៧៥,៩១៧នាក់ (ស្លាប់ ១,៣៥០នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៤,៧២២នាក់ (ស្លាប់ ៣៧នាក់)

* ទ្បាវ ឆ្លងចំនួន ៥,៦៧៥នាក់ (ស្លាប់ ៦នាក់)

* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕